khmer eng
  • សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន២០០នាក់ មកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សាស្ត្រាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន២០០នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ក្នុងឱកាសនោះ សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប បានអញ្ជើញស្តាប់បទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដោយឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បទបង្ហាញស្តីពី ដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដោយលោកជំទាវ សួន ពុធថាវី អគ្គនាយិកានៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងបទបង្ហាញស្តីពី រចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស។បន្ទាប់ពីស្តាប់បទបង្ហាញរួច សាស្រ្តាចារ្យ និងនិស្សិត បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញមកគោរពវិញ្ញាណក្ខន្តលោកស្រី ឈឹម ប៉ែននីឡា ដែលត្រូវជាម្តាយមីងជីដូនមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ សមាជិក គណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ ឧបាសិកា នួន បូរី ដែលត្រូវម្តាយក្មេកឯកឧត្តម យៀប សំណាង នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហមន “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បី សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”